ស្វែងយល់ពីអរម៉ូនភេទ
តើអរម៉ូនជាអ្វី?
អរម៉ូនជាច្រើនត្រូវបានផលិតក្នុងខ្លួនមនុស្សទៅតាមប្រព័ន្ធរបស់ក្រពេញនីមួយៗ។ ក្រពេញមានតួនាទី បញ្ចេញអរម៉ូនផ្ទាល់ទៅតាមចរន្តឈាម ដោយចរន្តឈាមនឹងបញ្ជូនទៅពាសពេញខ្លួនរបស់មនុស្ស។ ប្រភេទអរម៉ូនម្យ៉ាងដែលត្រូវបានគេស្គាល់ថា អរម៉ូនភេទដែលបែងចែកជា២គឺ អរម៉ូនមនុស្សប្រុសមានឈ្មោះថា តេស្តូស្តេរ៉ូន (Testosterone) ដែលបង្កើតដោយពងស្វាស និងអរម៉ូនស្រីអឺត្រូស្សែន (Oestrogen) ដែលបង្កើតដោយអូវែ។
ក្នុងខ្លួនរបស់មនុស្សប្រុសក៏មានអរម៉ូនស្រីតិចតួចដែរ ដោយសារអរម៉ូនមនុស្សប្រុស តេស្តូស្តេរ៉ូនមួយចំនួនបានបំឡែងខ្លួនទៅជាអរម៉ូនស្រីអឺត្រូស្សែន។ មួយវិញទៀត ទាំងមនុស្សប្រុស និងមនុស្សស្រីមានក្រពេញម្យ៉ាងដែលស្ថិតលើតម្រងនោម ដែលផលិតអរម៉ូនតេស្តូស្តេរ៉ូនក្នុងបរិមាណមួយ។ ដូច្នេះទាំងមនុស្សមា្នក់ៗ សុទ្ធតែមានអរម៉ូនស្រី និងអរម៉ូនមនុស្សប្រុស (តេស្តូស្តេរ៉ូន និងអឺត្រូស្សែន) ដូចគ្នា តែក្នុងបរិមាណមិនដូចគ្នា។
តើអរម៉ូនដែលកើតឡើងដោយធម្មជាតិមានឥទ្ធិពលអ្វីខ្លះ?
ជាទូទៅ តេស្តូស្តេរ៉ូន (Testosterone) ធ្វើឱ្យមានភាពជាមនុស្សប្រុស ហើយអរម៉ូនអឺត្រូស្សែន (Oestrogen) បង្កើតឱ្យមានភាពជានារី។ ដោយសារកត្តាហ្សែនផងដែរនោះ អរម៉ូនភេទមានឥទ្ធិពលលើការលូតលាស់ នៃប្រដាប់បន្តពូជ ខួរក្បាល និងរូបរាងរបស់មនុស្សម្នាក់ ដូចជាកំពស់ ក៏ដូដចសារធាតុខ្លាញ់ត្រូវបានចែកចាយ ក្នុងខ្លួនរបស់មនុស្ស និងសាច់ដុំ។
មុនកំណើត៖ ក្នុងខ្លួនរបស់ក្មេងប្រុស មានតេស្តូស្តេរ៉ូន (Testosterone)ដែលជួយក្នុងការបង្កើត លឹង្គ និងពងស្វាស។ ដោយគ្មានការចូលរួមរបស់ តេស្តូស្តេរ៉ូន (Testosterone) ក្មេងស្រីបង្កើតឆ្តេញ (សិរ) បបូរទ្វាមាស ស្បួន និងទ្វារមាស។
ពេលធំពេញវ័យ៖ អរម៉ូនភេទ នឹងនជួយក្នុងការបង្កើតការលូតលាស់ផ្លូវភេទបន្តបន្ទាប់ ដូចជាក្មេងស្រីសុដន់ របស់ពួកគេចាប់ផ្តើមរីកលូតលាស់ធំ ហើយមានរដូវ និងដុះរោមក្លៀក និងនៅជុំវិញប្រដាប់បន្តពូជ។ ចំណែកក្មេងប្រុសវិញអរម៉ូនភេទធ្វើឱ្យគាត់មានរោមក្លៀក និងនៅជុំវិញប្រដាប់បន្តពូជដូចជាក្មេងប្រុសដែរ ប៉ុន្តែគាត់ក៏ចាប់ផ្តើមមានរោមុខ និងដងខ្លួន ហើយក៏មានការកកើតជាគ្រាប់ពោន និងមានសំឡេងគ្រលខ្លាំង។ លឹង្គរបស់ពួកគេក៏ចាប់ផ្តើមរីកធំដែរ រួមទាំងពងស្វាស លិង្គឡើងរឹងនិងចាប់ផ្តើមផលិតទឹកកាម ចំណែកសាច់ដុំរបស់គាត់ក៏ចាប់ផ្តើមរីកធំខ្លាំងដែរ។
ពេញមួយជីវីត៖ អរម៉ូនភេទជួយដល់ប្រព័ន្ធបន្តពូជ និងសុខភាពទូទៅ និងសុខមាលភាពផងដែរ។
វ័យចំណាស់៖ អរម៉ូនទាំងអស់នឹងចាប់ផ្តើមកាត់បន្ថយដោយខ្លួនឯង។
ប្រភពឯកសារ៖ https://www.gires.org.uk/assets/DOH-Assets/pdf/doh-hormone-therapy.pdf

Leave a Comment