ការសម្រេចចិត្តត្រឹមត្រូវក្នុងការរួមភេទ
មុននឹងសម្រេចចិត្តក្នុងការរួមភេទត្រូវពិចារណាយ៉ាងប្រុងប្រយ័ត្នពីលទ្ធផលអាក្រក់ជាច្រើនដែលនឹងកើតឡើង។ យើងមិនត្រូវធ្វើការសម្រេចចិត្តរួមភេទ ដោយមិនមានផែនការច្បាស់លាស់នោះទេ។ ការគ្រប់គ្រង់អារម្មណ៍ផ្លូវភេទរបស់ខ្លួន គឺវាមានសារៈសំខាន់ណាស់។ ការមានផែនការច្បាស់លាស់ក្នុងការសិក្សា ការហាត់កីឡា ការមិនមើលរូបអាសអាភាស ការចូលអានសៀវភៅក្នុងបណ្ណាល័យ ឬការសិក្សាពីភាពជោគជ័យរបស់បុគ្គលល្បីល្បាញលើពិភពលោក គឺជាវិធីសាស្ត្របណ្តុះគំនិតមិនឲ្យគិតពីបញ្ហាផ្លូវភេទ។
ក្មេងប្រុស ក្មេងស្រីត្រូវតែជជែកពីការទទូលខុសត្រូវ សម្រាប់ការប្រព្រឹត្តក្នុងការរួមភេទ និងផលទ្ធផលនៃជីវិតរបស់ខ្លួន មិនត្រូវឲ្យសំភារៈជុំវិញខ្លួនអូសទាញ ឈានទៅរកការរួមភេទនោះទេ។ ឪពុកម្តាយ អ្នកគ្រូ លោកគ្រូអាចជួយឲ្យយុវវ័យ មានការសម្រេចចិត្តត្រឹមត្រូវទាំងក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
ការសម្រេចចិត្តរួមភេទនៅវ័យក្មេងពេក និងផ្តល់ផលអាក្រក់ច្រើនជាងផលល្អដូចជា៖
- បាត់បង់ឪកាសរៀនសូត្របានវែងឆ្ងាយ
- បានបង់ឪកាសបានការងារល្អៗទៅថ្ងៃអនាគត
- បើមានកូនអាចប៉ះពាល់ដល់សុខភាពកូន
- យុវវ័យបើក្លាយជាឪពុកម្តាយទាំងវ័យក្មេង និងមានផលលំបាកដោយខ្វះសមត្ថភាពកសាងគ្រួ សារ ចិញ្ចឹមកូន គ្មានលទ្ធភាពរកថវិកាផ្គត់ផ្គង់គ្រួសារ។


Leave a Comment