ចំណងអាពាហ៍ពិពាហ៍ និងសុភមង្គល


ប្ដី​ប្រពន្ធ​ដែល​បាន​រៀបការ​ហើយ​អាច​រស់នៅ​ជាមួយគ្នា​ដោយ​សប្បាយ​បាន​។ វា​ត្រូវការ​កិច្ច​ខំប្រឹងប្រែង​ដោយ​អ្នក​ទាំងពីរ​នាក់​ប្រាថ្នា​មានផ្ទះ​ដែលមាន​ភាព សប្បាយរីករាយ មាន​សាមគ្គីភាព មានការ​លើកទឹកចិត្ត​គ្នា​ទាំងពីរ​នាក់​មាន​ទំនាក់ទំនង​ល្អ​ស្តាប់​គ្នា​ទៅវិញទៅមក​ចំណាយពេល​វេលា​ជាមួយគ្នា​។ចំណងអាពាហ៍ពិពាហ៍​មួយ​ដែល​រីករាយ​អាច​កើតមានឡើង​ត្រូវមាន​ការស្រឡាញ់ ​និង​ចិត្តល្អច្រើនជាង​សព្វដង ​ដើម្បី​នាំមក​នូវ​សន្តិភាពដូច​ច្នោះ​បានជា​ក្នុង​អត្ថបទនេះ​នឹង​ត្រូវធ្វើ​ការសិក្សា​ពី​ចំណង​អា​ពា​ហ៏​ពិ​ពា​ហ៏​និង​សុភមង្គល​។
ប្តី​ប្រពន្ធ​គឺជា​មិត្ត​ដែល​អាចជជែក​រួមគ្នា​ស្តាប់គ្នា​ទៅវិញទៅមក ​និង​ស្វែងរក​វិធី​ក្នុង​ការរស់នៅ​រួមគ្នា​ប្រកបដោយ​សុភមង្គល​។ ម្យ៉ាងទៀត នៅក្នុង​ជីវិត​ជា​ប្តី​ប្រពន្ធ​ត្រូវតែមាន​សេចក្តីស្រឡាញ់​គោរព ការទុកចិត្ត ​ភាពស្មោះត្រង់ សុភាពរាបសា និង​ការទាក់ទាញ​ខាង​ផ្លូវភេទ ទាំងអស់នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់​។ ហើយ​ទាំងអស់នេះ​វា​កើតឡើង​ ​ពី​អំពើ​ជា​កុសល់​របស់​ប្តី​ប្រពន្ធ​ខ្លួនឯង តាមរយៈការ​ប្រ​ព្រឹត្តិ​ដោយកាយ​វាចា និង​ចិត្ត​ប្រកបដោយ​ការគិត​ពិចារណាត្រឹមត្រូវ​។
មាន​កត្តា​មួយចំនួន​សម្រាប់គូ​ស្វាមីភរិយា​គួរ​ដឹង ដើម្បីឱ្យ​គ្រួសារ​មាន​សុភមង្គលដូចជា​៖
– ត្រូវ​ចេះ​ផ្តល់​ក្តី​ស្រឡាញ់គោរព​សមាជិក​ក្រុមគ្រួសារទាំងសងខាង
– ត្រូវចេះគោរព​គ្នា​ទៅវិញទៅមក
– ត្រូវ​ចេះ​ផ្តល់​ភាពកក់ក្តៅ និង​មាន​ភាពស្និទ្ធស្នាល​ជាមួយគ្នា មានការយកចិត្តទុកដាក់​ចំពោះ​គ្នាយ៉ាង​ជ្រាលជ្រៅ
– ត្រូវមានការ​ផ្តល់​សុវត្ថិភាព​ទាំង​ផ្លូវកាយ​ និងផ្លូវចិត្ត ត្រូវ​ចេះ​បង្កើតបរិយាកាស​រីករាយ​នៅក្នុង​គ្រួសារ
– ត្រូវចេះ​អធ្យាស្រ័យ​ឱ្យ​គ្នា (​ពេល​មាន​កំហុស​)
– ត្រូវមាន​ភាពស្មោះត្រង់​មិន​ផិតក្បត់គ្នា
– ត្រូវ​មាន​ផែនការ​គ្រួសារ​ច្បាស់លាស់ (​ចេះ​ចិញ្ចឹម​បីបាច់ និង​គ្រប់គ្រង​កូនចៅ​) ចេះ​គ្រប់គ្រង​សេដ្ឋកិច្ច​គ្រួសារ និង​មានការ​ចំណាយ​ដោយ​សន្សំសំចៃ​គាំទ្រ​លើកទឹកចិត្ត​គ្នា
– ត្រូវ​ជួយ​ដោះស្រាយ​ពេល​មាន​បញ្ហា​កើតឡើងរួមគ្នា​ទទួលខុសត្រូវ​រួមគ្នា​ធ្វើការ​ពិចារណា និង​ពិភាក្សា​ឱ្យ​គ្រប់​ជ្រុងជ្រោយ​នូវ​រាល់​ព័​ត៌មាន​ជា​អកុសល​មុនធ្វើការ​សម្រេច​ចិត្តនឹង​ត្រូវធ្វើ​ការសម្រេចចិត្ត​រួមគ្នា​ជាដើម​។
មិន​ត្រឹម​តែមាន​កត្តា​ទាំងអស់នេះ​ទេ ដែល​ធ្វើឱ្យគ្រួសារ​មាន​សុភមង្គល​នោះ វា​ក៏​នៅមាន​កត្តា​ជាច្រើន​ទៀតផង​ដែរ​។ តែ​ផ្ទុយទៅវិញ​ក៏មាន​កត្តា​មួយចំនួន​ដែលធ្វើឱ្យ​ជីវិត​ស្វាមីភរិយា​មាន​ភាព​រកាំរ​កូ​ស​ដែរ កត្តា​ទាំងនេះ​មានដូចជា​៖
– មានៈ  រឹងរូស អត្តនោម័ត អាត្មានិយម
– គ្មាន​សី​លធ​ម៌
– មាន​អំពើរ​ក្បត់​(​មិន​ស្មោះត្រង់​)
– ចង់យក​ឈ្នះ​រៀងខ្លួន
– បំបិទ​សិទ្ធិសេរីភាព
– ខ្ជះខ្ជាយ​ទ្រព្យ​ស​ម្យ​ត្តិ
– ប្រ​ច័ណ្ឌ​ហួងហែង​គ្នា និង​ឆាប់​ជឿ​ការ​ញុះ​ញ៉​ង់
– តុបតែង​ខ្លួនហួសប្រមាណ
– មើលបំណាំ​គ្នា ចាប់កំហុស​គ្នា និង​ប្រ​ព្រ​ត្តឹ​អំពើហិង្សា​ក្នុង​គ្រួសារ​។ល។
អ្វី​គ្រប់យ៉ាង​តែងតែមាន​ច្រកចេញសំរាប់​បញ្ហា​ប្រឈម​រវាង​ប្តី​ប្រពន្ធ​ក៏មានដំណោះស្រាយ​ដែរ​៖
– ត្រូវ​ចេះ​ធ្វើការ​សុំទោស​ភ្លាម​ពេលដែល​មានកំហុស
– ត្រូវ​ចេះ​គិ​ពី​ចំណុច​ល្អៗ​របស់​ភាគីនីមួយៗ​មិនត្រូវ​ធ្វើការ​សម្រេច​ចិត្តធ្វើ​អ្វីដែល​នាំឱ្យ​ខាត​ប្រ​យោ​ជ​ន៍ មិនត្រូវ​ទុកឱ្យ​ជម្លោះ​អូសបន្លាយ (​ត្រូវ​រកន​ណារ​ម្នាក់​ឱ្យជួយ​ដោះស្រាយ​) ត្រូវ​គិតដល់​អនាគត​កូនៗ​ជាធំ
– ត្រូវ​ចេះ​ធ្វើការ​ទប់​កំហឹង​ដោយ​ធ្វើ​ការងារឱ្យបាន​ច្រើន​ដូចជា ពុះអុស ងូតទឹក​ត្រជាក់ គេចចេញ​ពីមុខ​គ្នា​ជាបណ្តោះអាសន្ន​។
ចំនែក​ការ​ផ្តាច់ទំនាក់ទំនង​ជិវិត​ប្តីប្រពន្ធ ឬ​ដៃគូ​ជា​បញ្ហា​ឈឺចាប់ ទុក្ខសោក ឯក​កោ និង​បរាជ័យ​នៃ​ជិវិត​គូ​។ ហើយ​អនុ​ស្សាវ​រី​យ៏​ដ៏​អាក្រក់​នេះ គ្មាន​ន​ណារ​ម្នាក់​ចង់បាន​នោះទេ​ជាពិសេស​អ្នក​ដែល​មានកូន​ជាមួយគ្នា​រួចហើយ​។ បញ្ហា​ប្រឈម​នេះ​ជា​ផល ដែល​កើតចេញពី​ការសម្រេចចិត្ត​លឿន​ពេក ឬ​ការ​ពិ​ចា​រពា​មុន​អា​ពា​ហ៏​ពិ​ពា​ហ៏​ទៅ​បុគ្គលិក​លក្ខ​ណះរ​បស់ ដៃគូ​មិនបាន​គ្រប់​ជ្រុងជ្រោយ ឬ​កើតចេញពី​ការមិនយល់​ចិត្ត​គ្នា​ទៅវិញទៅមក​។
តែមាន​ករណីខ្លះ​ការ​ផ្តាច់ទំនាក់ទំនង ឬ​ការ​លែងលះ​ជា ដំណោះស្រាយ​ល្អ​ធ្វើឱ្យ​អារ​ម្ម​ណ៍ជ្រះស្រឡះ និង​ស្របច្បាប់​។ សរុប​សង្ខេប​ឱ្យ​ខ្លី​ចំណង​អា​ពា​ហ៍ពិ​ពា​ហ៍គឺ​៖

– ចំណង​ផ្អែមល្ហែម និង​ស្អិតរ​មួ​ត ៖ ចិត្តល្អ អំណោយ ពាក្យសំដី​និង​សកម្មភាព​លើកទឹកចិត្ត ទំនាក់ទំនង​ផ្លូវកាយ​និង​ផ្លូវភេទ​។
– ចំណង​ដូច​កាវ​វិទ្យាសាស្ត្រ ៖ និយាយ​ជាមួយគ្នា​អំពី​បញ្ហា ការសម្រេចចិត្ត ការព្រួយបារម្ភ​សំខាន់ៗ​នៃ​ជីវិត ការធ្វើផែនការ​និង​ការរៀបចំ​ថវិកា​។ ស្តាប់​គ្នា​ទៅវិញទៅមក​អំពី​កង្វល់ និងគំនិត និង​ចែករំលែក​បន្ទុក​ការងារ​នៅផ្ទះ​។
– ចំណង​ដូច​ស៊ីម៉ង់ ៖ បួងសួង និង​រៀនសូត្រ​ពី​ជំនឿ​ជាមួយគ្នា​។យក​ធ​ម៌ព្រះ  ដើម្បី​ពង្រឹង​អាពាហ៍ពិពាហ៍​របស់​អ្នក​។ ចែករំលែក​ផ្នែក អារម្មណ៍​ដ៏​ជ្រៅ​របស់​អ្នក​ជាមួយគ្នា លះបង់​ផលប្រយោជន៍ និង​ចំណង់​ផ្ទាល់ខ្លួន ដើម្បី​មើលឃើញ​ដៃគូ​មាន​ភាព​សប្បាយចិត្ត​។​

No comments

Powered by Blogger.