មូលហេតុដែលស្ត្រី និងក្មេងស្រីជ្រើសរើសការរំលូតកូន
ស្ត្រី
និងក្មេងស្ត្រីរាប់លាននាក់ជួបប្រទះនូវការមានគគ៍ដោយឥតគ្រោងទុក។
គគ៍ទាំងនេះកើតឡើងដោយមូលហេតុជាច្រើន
ពីព្រោះតែមធ្យោបាយពន្យារកំនើតមិនអាចរកបាន មិនត្រូវបានប្រើ
ប្រើមិនបានត្រឹមត្រូវ ឬត្រូវបានប្រើត្រឹមត្រូវតែបរាជ័យ
រួមភេទពេលស្រវឹង គិតថារួមភេទតែម្តងត្រូវគេចាប់រំលោភ…។
• ពួកគេមិនមានលទ្ធភាព ឬអាចចិញ្ចឹមកូន (មិនថាជាកូនទីមួយ ឬកូនទីប៉ុន្មាននោះទេ)
• ពួកគេមិនចង់ក្លាយជាម្ដាយឡើយនៅពេលកំពុងមានគភ៌នោះពួកគេចង់បញ្ចប់ការសិក្សាសិន
• ទំនាក់ទំនងរបស់គេជាមួយនឹងដៃគូកាន់តែជួបការលំបាក ឬពួកគេមិនមានទំនាក់ទំនងដែលស្ថិតស្ថេរ ហើយមិនចង់ចិញ្ចឹមកូនតែម្នាក់ឯង
• ភាពមានគភ៌គំរាមកំហែងដល់សុខភាព រាងកាយ និងផ្លូវចិត្តរបស់គេ
• ពួកគេមានគភ៌ដោយសារតែការបង្ខំរួមភេទ ឬគាបសង្កត់
សូម្បីក្នុងស្ថានភាពដែលស្ត្រី ឬគូស្នេហ៍ចង់បន្តទុកគភ៌ក៏ដោយ ក៏ពួកគេអាចបញ្ចប់វាតាមរយៈការរំលូតដោយមូលហេតុជាច្រើន។ ឧទាហរណ៍៖
-គភ៌អាចនឹងគំរាមដល់សុខភាព រាងកាយ ឬផ្លូវចិត្តរបស់ស្ត្រី
-កត្តាហ្សែន អាកប្បកិរិយា ឬបរិយាកាសអាចបង្កនូវគ្រោះថ្នាក់ខាងវេជ្ជសាស្ត្រធ្ងន់ធ្ងរ (អាចដល់ស្លាប់ចំពោះគគ៏ក្នុងផ្ទៃ)។
-គូស្នេហ៍មិនពេញចិត្តចំពោះភេទរបស់ទារកនៅក្នុងផ្ទៃ។ អារម្មណ៍បែបនេះកើតឡើងភាគច្រើននៅតាមទីកន្លែងដែលសង្គមឱ្យតម្លៃចំពោះកូនប្រុសខ្លាំងជាងកូនស្រីដោយអយុត្តិធម៌។
-ស្ត្រី និងក្មេងស្រី មួយចំនួនត្រូវរងសម្ពាធឱ្យរំលូតកូន ដោយសារតែស្ថានភាពផ្ទាល់ខ្លួន ឬសេដ្ឋកិច្ច ស្ថានភាពសុខភាពរបស់គេ ឬដោយសារមូលហេតុផ្សេងទៀត។ សម្ពាធបែបនេះអាចកើតចេញពីអ្នកដទៃ(ឩទាហរណ៍ ឱពុកឬម្តាយ មិត្តប្រុស ឬអ្នកផ្តល់សេវាថែទាំសុខភាព)។
ការរំលូតកូនគឺជាវិធីសាមញ្ញ និងមានសុវត្ថិភាព ធ្វើឡើងក្រោមលក្ខខណ្ឌស្របច្បាប់ ធ្វើឡើងដោយអ្នកផ្តល់សេវាដែលមានជំនាញ ឩបករណ៍ដែលសមស្រប និងមានការសម្លាប់មេរោគ និងមានលទ្ធភាពទទួលបានការព្យាបាលភ្លាមៗចំពោះជំងឺដែលអាចកើតមាន។ ដោយឡែកនៅក្នុងប្រទេសកម្ពុជាសេវាកម្មរំលូតកូនដែលមានសុវត្ថិភាពដែលអាចរកបានមាននៅមណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋ និងគ្លីនិកអង្កការរ៉ាក់។
តាមច្បាប់ប្រទេសកម្ពុជាការរំលូតកូនដែលស្របច្បាប់ គឹមានគគ៍ក្រោមអាយុ៣ខែចុះក្រោម និងការមានគគ៍ដែលនាំឱ្យប៉ះពាល់ដល់សុខភាពម្តាយ។

Leave a Comment