ផល​ប្រ​យោ​ជ​ន៏​នៃ​ការពន្យារ​កំណើត


ការកំណត់​ការ​មានកូន​តាម​បំណងប្រាថ្នា​នាំឱ្យ​គ្រួសារ​មាន​សុភមង្គល​សម្រាប់​អ្នក​ដែលមាន​គ្រួសារ​។ ដោយឡែក​សម្រាប់​​យុវវ័យ​កាន់តែ​មាន​សារៈសំខាន់​ណាស់​ដើម្បី​ជៀសវាង​ការ​មានកូន​ដោយ​ចៃដន្យ លុះត្រាតែ​យុវវ័យ​គ្រប់រូប​បាន​ប្រើប្រាស់​នៅ​មធ្យោបាយ​ពន្យារ​​កំណើត​ណាមួយ​ដែល​សមស្រប ឬក៏​ទៅតាម​ចំណង់​ចំណូលចិត្ត​។ ដើម្បីឱ្យ​កាន់តែច្បាស់​ថែមទៀត​ក្នុង​អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​ផល​ប្រ​យោ​ជ​ន៏​​នៃ​ការ​ពន្យារកំណើត​។​
​ជាការ​ពិតណាស់​ការពន្យា​រ​កំណើត​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​គ្រួសារ និង យុវវ័យ​ដូចជា​៖
– ​មិន​ព្រួយបារម្ភ​ពី​ការ​មាន​គ​គ៍​ដែល​មិន​ចង់បាន​
– ​មិន​ព្រួយបារម្ភ​អំពី​ការឆ្លង​ជំងឺ​កាមរោគ ពេល​ប្រើ​ស្រោមអនាម័យ​
– ​លើកកម្ពស់​ការយល់​ចិត្ត​គ្នា និង​សេចក្តីសុខ​ចំពោះ​គ្នា​ទៅវិញទៅមក​
– ​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​ប្រកបការងារ បង្កើន​ចំណូល ធ្វើអោយ​ជីវភាព​គ្រួសារ​ធូរធារ
– ​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​ចិញ្ចឹម បីបាច់​កូន​និ​មួយៗ​បានល្អ​
ធ្វើ​ឪ្យ​អ្នក​ម្តាយ​មាន​សុខ​ភាពល្អ​​
ធ្វើ​ឪ្យ​អ្នក​ម្តាយ​មាន​ពេលវេលា​ក្នុងការ​រកស៊ី​
មាន​ពេលវេលា​ថែរក្សា​កូន
និង​មានលទ្ធភាព​ផ្តល់ឱ្យ​កូន​សិក្សា
​ការពន្យា​កំណើត​មាន​សារៈសំខាន់​ណាស់​សម្រាប់​គ្រួសារ និង​យុវវ័យ ពីព្រោះ​​ការ​មានកូន​ដោយ​ចៃដន្យ​គឺ ជាការ​មានកូន​ដែល​មិន​ចង់បាន ឬ​មិនបាន​គ្រោងទុក ឬ​មិនមាន​ផែនការ​គ្រួសារ​ត្រឹមត្រូវ​។​សម្រាប់​យុវវ័យនឹងមាន​បញ្ហា​ប្រឈម​កើតមានឡើង ដែល​ឈានដល់​ការ​រំលូតកូននឹងមាន​បញ្ហា​ជាមួយ​ក្រុមគ្រួសារ​។ ការ​មានកូន​នៅ​ភាព​យុវវ័យធ្វើឱ្យ​យុវវ័យ​សង្គម​មិន​ទទួលស្គាល់គាំទ្រអាប់អោន​កិត្តិយស​គ្រួសារ មានកូន​មុនពេល​រៀបការ​។​ល​។ ដើម្បី​បង្ការ​បញ្ហា​ខាងលើយុវវ័យ​គ្រប់រូប​គប្បី ចេះ​សម្រេចចិត្ត​មុនពេល​រួមភេទ និង​យល់ ច្បាស់​ពី​ការ​ពន្យារកំណើត និង​ស្គាល់​ច្បាស់​ពី​មធ្យោបាយ​ពន្យារកំណើត​និ​មួយៗដែល​អាច​រកបាន​នៅ​កម្ពុជា៕

​មិនមាន​ផលប៉ះពាល់​នៅពេល​ប្រើប្រាស់​នៅ​មធ្យោបាយ​ណាមួយ​ទេហើយ​ស្ត្រី​អាចធ្វើ​ការ​បានជា​ធម្មតា

No comments

Powered by Blogger.